មាតិកា SD1

1 : ការស្តាប់ 20 នាទី 03 ផ្នែក អ្នកស្តាប់ការសន្ទនាប្រចាំថ្ងៃខ្លីៗ ការសន្ទនាតាមរយៈទូរស័ព្ទ ឬការប្រកាសជាសាធារណៈ ហើយជាមួយគ្នានោះ អ្នកនឹងធ្វើលំហាត់ដែលមាន សំនួរចំលើយជាច្រើនសំរាប់ជ្រើសរើស។ អ្នកគួរតែយល់នូវ ពត៌មានងាយៗ ពាក្យ និងប្រយោគនៃការសន្ទនា ជាលក្ខណៈផ្ទាល់ខ្លួន និងផ្លូវការ។ ពាក្យទាំងអស់ត្រូវបាន និយាយយឺតៗ និងច្បាស់។

2 : ការអាន 25 នាទី 03 ផ្នែក អ្នកអានអត្ថបទ កំណត់ត្រាខ្លីៗ ការផ្វព្វផ្សាយតូចៗ ឬក៏សញ្ញាបញ្ឈរ និងបង្ហាញទិសផ្សេងៗ ហើយជាមួយគ្នានោះ អ្នកធ្វើលំហាត់ ដែលមានសំនួរចំលើយ ច្រើនសំរាប់ជ្រើសរើស។ អ្នកគួរតែយល់នៅកំនត់ត្រាខ្លីៗ សញ្ញាបង្ហាញទិសងាយៗ ការផ្សព្វផ្សាយ ឬក៏ការប្រកាស់ពត៌មានផ្សេងៗ។

3 : សរសេរ 20 នាទី 02 ផ្នែក អ្នកត្រូវតែអាចបំពេញនូវ បែបបទខ្លីៗ និងសរសេរអត្ថបទខ្លីៗ ទាក់ទងទៅនិងស្ថានភាព រស់នៅប្រចាំថ្ងៃ។ អ្នកត្រូវបំពេញបែបបទ ជាមួយនិងពត៌មានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត សញ្ជាតិ ។ល។ ហើយអាចសរសេរអត្ថបទខ្លីងាយៗ ដូចជាប័ណ្ណប្រៃសណីយ៍ លិខិតអញ្ចើញ និងការផ្តល់ពត៌មានផ្សេងៗ។

ផ្ទាល់មាត់ 1 : ការនិយាយ 15 នាទី 03 ផ្នែក ប្រលងជាក្រុម អ្នកត្រូវតែនាំខ្លួនអោយក្រុម តាមរយៈតារាងនៃពាក្យដែលបានផ្តល់អោយ។ អ្នកជ្រើសរើសរូបភាព សួរសំនួរ និងឆ្លើយសំនួររបស់គេ។ អ្នកជ្រើសរើសរូបភាព និងបង្កើតជាសំនួរ ហើយអាចបកស្រាយសំនួរនោះផងដែរ។ អ្នកត្រូវទំនាក់ទំនងជាមួយដៃគូរបស់អ្នក ប្រសិនជាពួគាត់និយាយ ហើយច្បាស់ៗ។ អ្នកត្រូវតែអាចបង្កើតនូវសំនួរ និងឆ្លើយតបនូវសំនួរទាំងនោះបាន។