ការបញ្ជាក់ និងលក្ខខ័ណ្ឌទូទៅ
ផ្ទះមេត្តា វិទ្យាស្ថាន Goethe ទីក្រុងភ្នំពេញ, មហាវិថី សុធារស ផ្ទះលេខ ៣៧, វិទ្យាស្ថាន Goethe ភ្នំពេញយើងខ្ញុំសម្រាប់ការកក់នូវវគ្គសិក្សានិងការប្រឡង។
មាតិកា
១. វិសាលភាព
២. ពត៌មាននៃកិច្ចសន្យា
៣. តម្លៃ
៤. ការបង់
៥. ការបញ្ជាក់ពិសេសសម្រាប់អ្នកចូលរួមក្នុងវគ្គសិក្សានិងការប្រឡង
ក. វគ្គសិក្សាជាក្រុម
ខ. ការផ្លាស់ប្តូរនូវការកក់និងការលុបចោលក្នុងករណីនៃវគ្គសិក្សាដោយផ្ទាល់ និងការប្រឡង
គ. ការបរិច្ឆេទនិងការបង់ប្រាក់
ឃ. វិសាលភាពនៃសេវាកម្ម
ង. ការតព្វកិច្ចនៃអ្នកចូលរួមវគ្គសិក្សា និងអ្នកដែលប្រឡង
ច. រក្សាសិទ្ធិ
ឆ. ការចែកចាយសញ្ញាប័ត្រ
៦. សិទ្ធិនៃការលុបចោល
៧. ការធានាតាមផ្លូវច្បាប់
៨.ការកំណត់នៃសំណង
១. វិសាលភាព
ការបញ្ជាក់និងលក្ខខណ្ឌទូទៅដូចខាងក្រោមត្រូវតែប្រើប្រាស់សម្រាប់ការទំនាក់ទំនងទាំងអស់នៃកិច្ចសន្យារវាងវិទ្យាស្ថាន Goethe និងអតិថិជន ឬក៏សហគ្រិន ដែលកក់នូវសេវាកម្ម (សម្រាប់វគ្គសិក្សានិងការប្រឡងដោយផ្ទាល់) សម្រាប់តម្លៃមួយ។ កិច្ចសន្យាមានសុពលភាពបន្ទាប់ពីការផ្ទេរប្រាក់មកកាន់គណនេយ្យរបស់ពួកយើង ឬក៏ការបង់ជាសាច់ប្រាក់។
២. ការបង្កើតនៃកិច្ចសន្យា
កិច្ចសន្យាគឺជាកម្មវត្ថុដើម្បីកំណត់ថា
- អ្នកចូលរួមបានឈានដល់នូវរយៈពេលជាអប្បរមាយោងទៅតាមការពិពណ៌នានៃទំនិញ
- នៅក្នុងករណីនៃក្រុមពិសេស និងក្រុមប្រឡង ចំនួនអ្នកចូលរួមវគ្គសិក្សាជាអប្បរមាបានបញ្ជាក់ត្រូវបានឈានទៅដល់
- ក្នុងករណីនៃការប្រឡង៖ យើងអនុញ្ញាតឲ្យអ្នកប្រឡង
ក្នុងករណីទាំងនេះ យើងនឹងប្រគល់ប្រាក់នៃវគ្គសិក្សា/ការប្រឡង ជូនវិញ
ភាសានៅក្នុងកិច្ចសន្យានឹងត្រូវបានធ្វើឡើងជាភាសាអាល្លឺម៉ង់ អង់គ្លេស និងភាសាខ្មែរ។
៣. តម្លៃ
ក្នុងការគោរពនៃវគ្គសិក្សា និងការប្រឡង តម្លៃគឺយោងទៅតាមទៅលើទំព័រវេបសាយក្នុងកំឡុងពេលចុះឈ្មោះត្រូវតែប្រើប្រាស់។
៤. ការបង់ប្រាក់
ការបង់ប្រាក់អាចធ្វើទៅបានដោយបង់ជាប្រាក់ផ្ទាល់ ឬក៏ផ្ទេររយៈធនាគា។ ការផ្ទេរពីធនាគាក្រៅប្រទេសនឹងត្រូវបង់ ៣៥ដុល្លា បន្ថែម។
៥. ការបញ្ជាក់និងលក្ខខណ្ឌពិសេសសម្រាប់អ្នកចូលរួមក្នុងវគ្គសិក្សានិងការប្រឡង
ក. វគ្គសិក្សាជាក្រុម
ការបែងចែកនូវកំរិតនៃវគ្គសិក្សានឹងត្រូវបានធ្វើឡើងនៅការិយាល័យភាសារបស់យើងតាមរយៈការសរសេរឬតាមរយៈការសួរនាំដោយផ្ទាល់។
ខ. ការផ្លាស់ប្តូរនូវការកក់និងការលុបចោលក្នុងករណីនៃវគ្គសិក្សានិងការប្រឡងដោយផ្ទាល់។
ការផ្លាស់ប្តូរនូវការកក់ឬការលុបចោលនៃការបង់ប្រាក់រួចចំពោះវគ្គសិក្សាឬការប្រឡងគឺត្រូវបានអនុញ្ញាតតែក្នុងករណីលើកលែងជាមួយនឹងការយល់ព្រមនៃវិទ្យាស្ថាន Goethe តែប៉ុណ្នោះ។
ការផ្លាស់ប្តូរនូវតម្លៃនៃការកក់
ថ្នាក់សិក្សាដោយផ្ទាល់ ៣០ ដុល្លា
ការប្រឡង ៣០ ដុល្លា
តម្លៃនៃការលុបចោល
មួយថ្ងៃមុននឹងវគ្គសិក្សាចាប់ផ្តើម ៣០ ដុល្លានឹងត្រូវបានកាត់សម្រាប់វគ្គសិក្សានិងការប្រឡង
បន្ទាប់ពីវគ្គសិក្សាចាប់ផ្តើម ១០០ ភាគរយនៃតម្លៃវគ្គសិក្សា និង ១០០ ភាគរយនៃតម្លៃនៃការប្រឡងនឹងត្រូវបានកាត់
គ. ការបរិច្ឆេទនិងការបង់
តម្លៃនីមួយៗត្រូវតែបង់មុនវគ្គសិក្សានិង/ឬការប្រឡងចាប់ផ្តើម។
ឃ. សាលភាពនៃសេវាកម្ម
តម្លៃនៃវគ្គសិក្សាគ្របដណ្តប់ការចូលរួមនៃវគ្គសិក្សារបស់អ្នក សៀវភៅសិក្សា ការកែតម្រូវ និងផ្តល់មតិលើកិច្ចការសរសេរនិងការធ្វើតេសជំនួយសិក្សានិងការចេញនូវវិញ្ញាបនប័ត្រនៃវគ្គសិក្សា។
តម្លៃនៃការប្រឡងដែលគ្របដណ្តប់នូវការចេញវិញ្ញាបនប័ត្រ
ង. កាតព្វកិច្ចនៃអ្នកចូលរួមវគ្គសិក្សានិងអ្នកដែលប្រឡង
អ្នកចូលរួមក្នុងវគ្គសិក្សាដោយផ្ទាល់
- ពួកគេត្រូវប្រាកដថាតម្លៃនិងការចំណាយរបស់ពួកគេ ដែលការចូលរួមរបស់ពួកគេនៅវិទ្យាស្ថានយើងគឺមានអាជ្ញាប័ណ្ណស្របច្បាប់និងដែលពួកគេកាន់ទិដ្ឋាការដែលជាតម្រូវការនេះ។
- ត្រូវទទួលខុសត្រូវចំពោះការសន្និដ្ឋាននូវគោលការណ៍នៃសុខភាព គ្រោះថ្នាក់ ការទទួលខុសត្រូវ និងការធានារ៉ាប់រងទំនិញតាមផ្ទះដោយខ្លួនផ្ទាល់។
ត្រូវគោរពតាមវគ្គសិក្សានិងច្បាប់ផ្ទៃក្នុងដែលអនុវត្តនៅវិទ្យាស្ថានច. រក្សាសិទ្ធិ
សម្ភារៈសិក្សានិងសម្ភារៈធ្វើតេសទាំងអស់គ្រូវបានការពារដោយរក្សាសិទ្ធិ។ អ្នកចូលរួមវគ្គសិក្សាគឺត្រូវបានផ្តល់ជូនជាធម្មតាតែប៉ុណ្នោះ អាជ្ញាប័ណ្ណមិនអាចផ្ទេរសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់ពួកគេពាក់ព័ន្ធនឹងការចូលរួមរបស់ពួកគេនៅក្នុងវគ្គសិក្សាបានទេ។ ក្នុងករណីពិសេស អ្នកចូលរួមវគ្គសិក្សាគឺមិនត្រូវបានអនុញ្ញាតឲ្យចម្លងសម្ភារៈសិក្សាឬការប្រឡងទៅឲ្យភាគីទីបីឡើយ ដើម្បីធ្វើឲ្យទៅមុខរួច ដើម្បីធ្វើការបញ្ជូលក្នុងអ៊ីនធឺណេត ថាតើសម្រាប់ការពិចារណាឬដោយឥតគិតថ្លៃ។ ការរំលោភបំពានសិទ្ធិបញ្ញាអាចត្រូវបានកាត់ទោសតាមច្បាប់ព្រហ្មទណ្ឌ។ឆ. ការចែកចាយសញ្ញាប័ត្រសញ្ញាប័ត្រនឹងត្រូវបានចែកចាយកំឡុងពេលពី ៤ ទៅ ៥ សប្តាហ៍បន្ទាបពីថ្ងៃប្រឡង។
៦. សិទ្ធិនៃការលុបចោល
អតិថិជនមានសិទ្ធិត្រឹមត្រូវក្នុងការលុបចោល។ សហគ្រិនមិនត្រូវបានផ្តល់សិទ្ធិនៃការលុបចោលដោយស្ម័គ្រចិត្តឡើយ។
៧. ការធានាតាមផ្លូវច្បាប់
ច្បាប់ដែលគ្រប់គ្រងការទទួលសំណងចំពោះកំហុសឆ្គងត្រូវអនុវត្ត។
៨. ការកំណត់នៃសំណង
ក្នុងការគោរពនៃការទាមទារទៅលើការខូចខាតដោយសារយើងខ្ញុំអ្នកតំណាងច្បាប់របស់យើងខ្ញុំឬក៏ភា្នក់ងារជំនួសណាមួយ យើងនឹងទទួលខុសត្រូវតាមច្បាប់នៃប្រទេសកម្ពុជា។
- ក្នុងករណីមានរបួសដល់ជីវិត អវយវៈឬសុខភាព។
- ក្នុងករណីដែលមានការរំលោភបំពានដោយទង្វើដោយចេតនាឬការធ្វេសប្រហែស
- នៅក្នុងករណីនៃការធានាបញ្ជាក់ប្រសិនបើមានការយល់ព្រម
នៅក្នុងការគោរពបន្ថែមនិងការគោរពដទៃទៀតយើងបដិសេធក្នុងការទទួលខុសត្រូវទាំងអស់ចំពោះការខូចខាត។



