កាផ្តល់ជូនបន្ថែម
ថ្នាក់សិក្សាភាសាអាល្លឺម៉ង់ ហើយនិងការស្នើរសុំពីមេរៀនមួយទៅមេរៀនមួយ
យោងងទៅតាមការផ្តល់ជូននៃថ្នាក់សិក្សាភាសាអាល្លឺម៉ង់របស់ពួកយើង, ពួកយើងក៏នឹងមានរៀបចំថ្នាក់សិក្សាជាក្រុម ដែលយោងទៅតាមបំណង ប្រាថ្នារបស់អស់លោកអ្នកនៃការស្នើរសុំពីមេរៀនមួយទៅមេរៀនមួយផងដែរ។
ថ្នាក់ពិសេស
ការស្វែករកវគ្គសិក្សាភាសាអាល្លឺម៉ង់សូមទំនាក់ទំនងមកកាន់ពួកយើង។ ពួកយើងរីករាយស្វាគមន៍ក្នុងការរៀបចំវគ្គ
សិក្សាអោយស្របទៅតាមតំរូវការរបស់អ្នក៖ សម្រាប់ក្រុមតូច, សម្រាប់ភាសាដើម្បីគោលបំណងពិសេស (ដូចជា ពាណិជ្ជកម្មអាល្លឺម៉ង់ជាដើម) ឬក៏វគ្គសិក្សាដ៏ទៃផ្សេងទៀតដែលអាចមាននៅទាំងពីរនៅគេហដ្ឋានរបស់អ្នក ឬមាននៅក្នុងការសន្មតរបស់យើង។
ដូច្នេះសូមសាកសួរនូវតំប៉ូន្មានពីពួកយើង ប្រសិនបើអ្នកមានបំណងចង់អោយបុគ្គលិករបស់អ្នកមក
ហាត់រៀននៅថ្នាក់សិក្សារបស់ពួកយើង។ យើងក៏ធ្លាប់បានរៀបចំនូវវគ្គសិក្សាពិសេសកន្លងមកសំរាប់
អង្គការ GIZ, Inwent, EED និងការស្ថាបនាផ្សេងៗ។
សំរាប់ពត៌មានបន្ថែម, សូមកុំស្ទាក់ស្ទើរទាក់ទងមកកាន់ពួកយើង។
—
តើអ្នកកំពុងស្វែងរកការផ្តល់ប្រឹក្សាមែនទេ?
អ្នកអាចទទួលបានការផ្តល់ប្រឹក្សានៅមជ្ឈមណ្ឌលភាសាអាល្លឺម៉ង់ Goethe-Zentrum Phnom Penh របស់យើង។ ហើយអ្វីដែលពិសេសនោះគឺការផ្តល់ជូននេះគឺមិនគិតថ្លៃទេ!!!!!
យើងផ្តល់ជូនលោកអ្នកនូវកម្មវិធីដូចខាងក្រោម:
ប្រឹក្សាយោបល់អំពីការរស់នៅ និងការងារនៅប្រទេសអាល្លឺម៉ង់
សម្រាប់អ្នកដែលកំពុងស្វែងរកជំនួយ ឬព័ត៌មាន យើងផ្តល់ប្រឹក្សាជូន តាមរយៈអ៊ីមែល ទូរស័ព្ទ ឬដោយផ្ទាល់។ ការប្រឹក្សានេះផ្តោតលើប្រធានបទដូចជាការត្រៀមខ្លួនទុកជាមុនសម្រាប់ជីវិតរស់នៅប្រទេសអាឡឺម៉ង់ ដែលក្នុងនោះរួមមាន (កន្លែងស្នាក់នៅ សំលៀកបំពាក់ ថ្នាំពេទ្យ ការធានារ៉ាប់រងសុខភាព។ល។)។ ប្រសិនបើការណាត់ជួបត្រូវធ្វើឡើងដោយអតិថិជនជាច្រើននាក់ក្នុងមួយថ្ងៃ ការប្រឹក្សាជាក្រុមក៏អាចត្រូវបានរៀបចំផង ដែរ។
ការបណ្តុះបណ្តាលភាសាអាឡឺម៉ង់តាមរយៈកម្មវិធី, ដំណើរឆ្ពោះទៅកាន់ប្រទេសអាល្លឺម៉ង់
ចាប់តាំងពីឆ្នាំ ២០១៩ បន្ថែមពីលើការពិគ្រោះយោបល់ Mein Weg nach Deutschland ត្រូវបានអនុវត្តជាផ្នែកមួយនៃការផ្តល់ជូនពីគម្រោងដែលហៅកាត់ថាAMIF(Asylum, Migration and Integration Fund) ។ កម្មវិធីនេះផ្តល់ជូនដល់លោកអ្នកដែលនឹងរស់នៅជាអចិន្ត្រៃយ៍ក្នុងប្រទេសអាល្លឺម៉ង់នាពេលអនាគត ដើម្បីអាចអនុវត្តភាសាអាល្លឺម៉ង់របស់ពួកគេ។ កម្មវិធីនេះផ្តល់ព័ត៌មានចាំបាច់ដូចជាជំហានដំបូងនៅប្រទេសអាឡឺម៉ង់ គ្រួសារ និងការរស់នៅ និងធ្វើការនៅប្រទេសអាល្លឺម៉ង់។ល។
សិក្ខាសាលាបណ្តុះបណ្តាលអន្តរវប្បធម៌ក៏ដូចជាការបណ្តុះបណ្តាលការនិយាយ
កម្មវិធីដែលធ្វើឡើងជាពីរភាសានេះផ្តល់ជូនអ្នកចូលរួមដែលចាប់អារម្មណ៍នូវព័ត៌មានទូទៅអំពីកម្រិត A1 និងជំហានឆ្ពោះទៅការប្រឡងយកសញ្ញាប័ត្រ។ លើសពីនេះ ជំហានសំខាន់ៗក្នុងការរៀបចំសម្រាប់ជីវិតនៅប្រទេសអាឡឺម៉ង់ ក៏ដូចជាការណែនាំអំពីទំនៀមទម្លាប់ វប្បធម៌ក្នុងតំបន់ត្រូវបានបណ្តុះបណ្តាលនិងចែករំលែកដល់អ្នកចូលរួម។ គោលបំណងគឺដើម្បីឱ្យអ្នកចូលរួមយល់ឃើញពីភាពខុសគ្នានៃវប្បធម៌និងទទួលយក ភាពខុសគ្នានេះវប្បធម៌រវាងប្រទេសទាំងពីរតាមស្ថានភាពជាក់ស្តែង។
ដើម្បីបង្កើនជំនាញទំនាក់ទំនងជាភាសាអាល្លឺម៉ង់ប្រចាំថ្ងៃ ដែលជារឿយៗជាឧបសគ្គសម្រាប់សិស្សដែលរៀនភាសាអាល្លឺម៉ង់ជាច្រើននៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍/អាស៊ី យើងបានរៀបចំសិក្ខាសាលានេះដោយផ្តោតលើការកែលម្អសូរសព្ទ សីលធម៌ និងជំនាញទំនាក់ទំនងផ្ទាល់មាត់ជាភាសាអាល្លឺម៉ង់ជាដែលប្រើប្រាស់ជាភាសាបរទេស។ ក្នុងកម្មវិធីគឺត្រូវបានយកចិត្តទុកដាក់ចំពោះកំហុសជាក់លាក់របស់ក្នុងការអាននិងនិយាយភាសាអាល្លឺម៉ង់។ កម្មវិធីនេះផ្តល់ជូនដល់សិស្សនៅកម្រិតទាប ប៉ុន្តែលោកអ្នកដែលចាប់អារម្មណ៍ពីថ្នាក់ខ្ពស់ក៏អាចចូលរួមតាមការស្នើសុំផងដែរ។
តើអ្នកកំពុងរៀនភាសាអាឡឺម៉ង់និងមានគោលដៅទៅរស់នៅជាមួយបងប្អូនគ្រួសាររបស់លោកអ្នកនៅអាល្លឺម៉ង់មែនទេ?
ការផ្តល់ជំនួយក្នុងការរៀនភាសាអាល្លឺម៉ង់
បញ្ហាសិក្សារបស់អ្នកចូលរួមម្នាក់ៗត្រូវបានដោះស្រាយ ហើយវិធីសាស្ត្រផ្សេងត្រូវបានបណ្តុះបណ្រាលដើម្បីសម្រេចបាននូវភាពជោគជ័យនៃការរៀនសូត្រជាទូទៅ។ បន្ថែមពីលើជំនួយក្នុងការធ្វើកិច្ចការផ្ទះដែលគ្រូដាក់ជូន និងការបង្រៀន វិធីសាស្ត្រនៃការរៀនរបស់សិស្សម្នាក់ត្រូវបានយកមកវិភាគ ដោះស្រាយបញ្ហា និងកែតម្រូវនូវកំហុសឆ្គងដើម្បីឲ្យការសិក្សាប្រសើរឡើង។
Telegram +85581595520
Facebook Page: Vorintegration in Kambodscha
https://www.facebook.com/profile.php?id=100083171656859
E-Mail chamroeun_polite@yahoo.com